ថ្ងៃអាទិត្យ ៩រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ លោក ហ៊ន់ សុវណ្ណ ប្រធានការិយាល័យផ្សព្វផ្សាយ និងលោក សៅ វណ្ណៈ ប្រធានការិយាល័យសហគមន៍អភិវឌ្ឍន៍កសិកម្ម បានចុះពិនិត្យស្ថានភាពដំណាំស្រូវដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី១២ ដល់១៥ ខែមករា ឆ្នាំ២០២៣ នៅក្នុងស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
ស្រុកតាលោសែនជ័យ គិតមកដល់ថ្ងៃ១៥/០១/២០២៣ នេះទឹកបានស្រកជាបណ្តើរៗហើយ តែដំណាំស្រូវនៅមានទឹកលិចសរុបប្រមាណជា ១២៥,៥ហិកតា (ភូមិថ្មី ២០ ហិកតា ភូមិរហាលទិល ១៧ហិកតា ភូមិទូលជ្រាវ ៦ហិកតា ភូមិព្រៃវាំង ២,៥ហិកតា និងភូមុតាលោ ៨០ហិកតា) ដំណាំស្រូវដែលរងការលិចលង់ គឺកំពុងស្ថិតក្នុងដំណាក់កាលសំណាប និងដំណាក់កាលកកើតគួរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម