មាតិកា
សិក្ខាសាលា ស្តីពី វឌ្ឍនភាពការងារ របស់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអារហារូបត្ថម្ភ ខេត្តពោធិ៍សាត់ ឆ្នាំ២០២២ និងទឹសដៅការងារអនុវត្តឆ្នាំ ២០២៣
ចេញ​ផ្សាយ ១៨ មករា ២០២៣
67

ថ្ងៃ​ចន្ទ​ ១០រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣​ លោកស្រី​ ជ័យ​ ចន្នី​ បានអញ្ជេីញ​ចូលរួម សិក្ខាសាលា ស្តីពី វឌ្ឍនភាពការងារ របស់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអារហារូបត្ថម្ភ ខេត្តពោធិ៍សាត់ ឆ្នាំ២០២២ និងទឹសដៅការងារអនុវត្តឆ្នាំ ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមឡាយ វិសិដ្ឋ អភិបាលរងនៃគណ:អភិបាលខេត្តពោធិសាត់ និងឯកឧត្តម បណ្ឌិត សយ អុីង អគ្គលេខាធិការងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យឹម  ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដោយមានការអញ្ជើញចូលរួម ពី ឯកឧត្តមនិង ក្រុមការងារសន្តិសុខស្បៀង និងអារហារូបត្ថម្ភ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុង/ស្រុក ទាំង ៧ នាយករង និងមន្ត្រីរដ្ឋបាលសាលាខេត្ត សរុបចំនួន ៤៧ នាក់ ស្រី ០៨ នាក់។លទ្ធផលអង្គសិក្ខាសាលា ១-ការអានសេចក្តីសម្រេចស្តីពីការកែសម្រួលក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអារហារូបត្ថម្ភ ខេត្តពោធិ៍សាត់ ដោយនាយករដ្ឋបាលសាលាខេត្ត។
២-ការអានសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិអារហារូបត្ថម្ភ លើកទី៩ ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២២ក្រោមប្រធានបទ   ៉ ម្ហូបអារហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ   ។ 
៣-របាយការណ៍វឌ្ឍនភាព ទាក់ទងសន្តិសុខស្បៀងនិងអារហារូបត្ថម្ភ តាមបណ្តាមន្ទីរពាក់ព័ន្ធ ។
៤-ឯកឧត្តម បាន ស្នើរសុំ អោយតាមបណ្តាមន្ទីរ ត្រូវរៀបចំរបាយការណ៍ សន្តិសុខស្បៀង និងអារហារូបត្ថម្ភ  និងផែនការសកម្មភាព ឆ្នាំ ២០២៣ មកក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអារហារូបត្ថម្ភខេត្តពោធិ៍សាត់ អោយបានទៀងទាត់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter