ថ្ងៃអង្គារ ១១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងក្រុមការងារនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញចូលរួមកម្មវិធី បុណ្យចម្រើនអាយុវឌ្ឍនមង្គលប្រគេនព្រះមេគុណខេត្តពោធិ៍សាត់ នៅបរិវេណ វត្តកែវវិជ័យ ដែលស្ថិតនៅ ភូមិ កែវវិជ័យ ឃុំ កណ្តៀង ស្រុក
កណ្តៀង ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណ:អភិបាលខេត្ត កងកំលាំងប្រដាប់អាវុធទាំងបី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាល នែគណ:អភិបាល ក្រុង/ស្រុក ព្រះសង្ឃ ចំនួន ៥០០ អង្គ និងបងប្អូនប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនកុះករ ។ឯកឧត្តម និងលោកជំទាវ មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទទាំងអស់បានប្រគេនចង្ហាន់ជូនព្រះសង្ឃចំនួន ៥០០ ព្រះអង្គ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម