ថ្ងៃអង្គារ ១១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ សង្កាត់រដ្ឋបាលព្រៃឈើបឹងកន្ទួតក្រោមជំនួយរបស់គម្រោងលើកកំពស់យុទ្ធសាស្រ្តគ្រប់គ្រងព្រៃឈើដោយនិរន្តរភាពសម្រាប់ព្រៃសហគមន៍នៃអង្គការរីខូហ្វ បានរៀបចំសម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពិ ការរៀបចំផែនការគ្រប់គ្រងព្រៃសហគមន៍ និងការប្រមូលព័ត៌មានដោយប្រើឧបករណ៍ PRA នៅសង្កាត់រដ្ឋបាលព្រៃឈេីភូមិព្រៃខ្លា ឃុំត្នោតជុំ ស្រុកក្រគរ ដែលមានសមាជិកចូលរួមចំនួន២០នាក់មកពី គ.គ.ស ចាស់ព្រឹទ្ធាចារ មេភូមិ ក្រុមប្រឹក្សាឃុំ សង្កាត់រដ្ឋបាលព្រៃឈើបឹងកន្ទួត និងបុគ្គលិកគម្រោងនៃអង្គការ RECOFTC ក្រោមធិបតីយភាពលោក ជូ ប៉ង់ ក្រុមប្រឹក្សាឃុំត្នោតជុំ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម