ថ្ងៃពុធ ១២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ សង្កាត់រដ្ឋបាលព្រៃឈើព្រងិល និងផ្នែករដ្ឋបាលព្រៃឈើក្រវាញបានចូលរួមប្រជុំផ្សព្វផ្សាយប្រកាសតំបន់ធ្វើការវិនិច្ឆ័យសម្រាប់ក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលស្ថិតនៅភូមិអូបាក់ត្រា និងភូមិសំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ជាលទ្ធផល៖ លោក លោកប្រធានមន្ទីរដែនដីនគររូបនីយកម្ម និងសំណង់បានមានអនុសាសន៍ ៥ចំណុចដែលត្រូវធ្វើការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ។
១ អត្តសញ្ញាណប័ណ្ណ
២ សំបុត្រអាពាហ៍ពិពាហ៍
៣ សៀវភៅគ្រួសារ
៤ សំបុត្រកំណើត
៥ ត្រូវបោះបង្គោលព្រំ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម