មាតិកា
ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណ:អភិបាលស្រុក​ កណ្តៀង ចំនួន ០៤រូប បន្ថែម​លើរចនាសម្ព័ន្ធចាស់
ចេញ​ផ្សាយ ១៩ មករា ២០២៣
74

ថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣​  លោកស្រី​ ជ័យ​ ចន្នី​ អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ខេត្តពោធិ៍សាត់​ បានអញ្ជេីញ​ចូលរួមក្នុងកម្មវិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណ:អភិបាលស្រុក​ កណ្តៀង ចំនួន ០៤រូប បន្ថែម​លើរចនាសម្ព័ន្ធចាស់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ ពិធីនេះបានរៀបចំធ្វើនៅបរិវេណសាលាស្រុក កណ្តៀង ដោយមានការចូលរួម ពីឯកឧត្តម លោកជំទាវ អភិបាលរងនៃគណ:អភិបាលខេត្ត លោក លោកស្រីក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាល អភិបាលរងស្រុក នាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរឃុំ ភូមិ ដែលមានអ្នកចូលរួមសរុបចំនួន ៥៨៦ រូប​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter