ថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ លោក ហ៊ន់ សុវណ្ណ អនុប្រធានមន្ទីរកសិកម្ម លោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងលោក ទោម ទីន អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបាកាន ក្រុមប្រឹក្សាឃុំ មេភូមិ បានចុះ ពិនិត្យស្ថានភាពជន់លិចស្រូវប្រជាពលរដ្ឋក្នុងភូមិ អូរបត់ និងភូមិរបោះរាំង ឃុំអូរតាប៉ោង ស្រុកបាកាន តាមការពិនិត្យជាក់ស្តែង មានការលិចស្រូវ នៅភូមិអូរបត់ ប៉ះពាល់២៣ ហត ខូច២៣ ហត ស្មើ១១គ្រួសារ ភូមិរបោះរាំង ប៉ះពាល់៤០ ហត អត់ទាន់ខូចនៅឡើយ ទើបតែលិចបាន ២ថ្ងៃ ។ មូលហេតុទឹកលិចដោយសារស្ទះទឹក អត់មានផ្លូវទឹកហូរទៅខាងក្រោម ទ្វារទឹកបិទ អ្នកខាងក្រោមបិទ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម