មាតិកា
ចុះ​រុះរើ​ និងបំផ្លាញចោលរបាំងសាច់អួនខុសក្រឡា នឹងលើសប្រវែងកំណត់ នៅចំនុចព្រំប្រទល់ពោធិ៍សាត់- កំពង់ឆ្នាំង
ចេញ​ផ្សាយ ២០ មករា ២០២៣
76

ថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខប្រមាញ់ និង​នេសាទ​ ខេត្ដពោធិ៍សាត់ មានលោកនាយផ្នែក លោក​នាយសង្កាត់ សហការជាមួយក្រុមការងារថ្នាក់ជាតិ ដឹកនាំដោយ ឯកឧត្តម  ម៉ាន សុគ្រី រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម អេង ជាសាន អនុរដ្ឋលេខាធិការ រួមមាន លោកតំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកតំណាងអគ្គស្នងការនគរបាលជាតិ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប នាយ-នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ថ្នាក់ដឹកនាំនៃមន្ទីកសិកម្មខេត្ដកំពង់ឆ្នាំង -កំពង់ធំ ប៉ូលីស​សេដ្ឋកិច្ចខេត្ដពោធិ៍សាត់ យោធាខេត្ដ កងរាជអាវុធហត្ថ ស្រុកក្រគរ  និងមន្រ្ដីពាក់ព័ន្ធជាច្រើនទៀត បាន រុះរើនិងបំផ្លាញចោលរបាំងសាច់អួនខុសក្រឡា នឹងលើសប្រវែងកំណត់ នៅចំនុចព្រំប្រទល់ពោធិ៍សាត់- កំពង់ឆ្នាំង ចំនុច កន្លុកយាយហ៊ីង និងចំនុចកោះពីរ ស្ថិតក្នុង ភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្ដពោធិ៍សាត 
វត្ថុតាង រុះរើ បំផ្លាញ់ចោល ជាលទ្ធផលបាន០១ ករណី 
- របាំងសាច់អួន ០៨ ខ្សែ ប្រវែង ១៩៥០ម៉ែត្រ
- លូកង ចំនួន ០៥មាត់
- ក្បាលបរចំនួន ៣គ្រឿង
- បង្គោល ចំនួន ១៥០ដើម
- ចាក់លែងត្រី ១៥០គីឡូក្រាម​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter