មាតិកា
កិច្ចប្រជុំស្ដីពី វិធានការពង្រឹង​ សន្តិសុខ និងការបង្ក្រាបឲ្យខានតែបាន​ នៅភូមិកំពង់ថ្គោល ឃុំ អន្សាចំបក់ ស្រុក ក្រគរ
ចេញ​ផ្សាយ ២០ មករា ២០២៣
74

ថ្ងៃសុក្រ ១៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅស្នាក់ការផ្នែករដ្ឋបាលជលផលក្រគរ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដពោធិ៍សាត់ ដឹកនាំដោយ ឯកឧត្ដម ឡាយ វិសិដ្ឋ  អភិបាលរង បានដឹកនាំកិច្ចប្រជុំស្ដីពី វិធានការពង្រឹង​ សន្តិសុខ និងការបង្ក្រាបឲ្យខានតែបាន លើករណីចោរលួចឧបករណ៍នេសាទ រួចជំរិតទារប្រាក់ ជា ថ្នូរ ក្នុងការយកឧបករណ៍នេសាទទៅប្រជានេសាទវិញ នៅលើផ្ទៃទឹក បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្ដពោធិ៍សាត់ ដោយមានការចូលរួម 
លោកប្រធាន-អនុប្រធានមន្ទីកសិកម្មខេត្ដ លោកអភិបាលរងស្រុកក្រគរ លោកនាយខណ្ឌ  លោកនាយផ្នែក លោកនាយសង្កាត់កំពង់លួង  កងរាជអាវុធហត្ថស្រុកក្រគរ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់​ យោធាខេត្ដ បរិស្ថានស្រុកក្រគរ អធិការនគរបាលស្រុកក្រគរ នគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់លួង​ ។ ក្រោយពីប្រជុំចប់ ឯកឧត្ដម បានដឹកនាំក្រុមការងារ បន្ដចុះ អធិការកិច្ច ចាប់ពីឃុំកំពង់លួងរហូតដល់ ភូមិកំពង់ថ្គោល ឃុំ អន្សាចំបក់ ស្រុក ក្រគរ  ដោយ​ឯកឧត្តម បានពិនិត្យឃើញថា នៅមាន របាំងលបនៅ​ខ្ពស់ និងលើសប្រវែងកំណត់ ដើម្បីឲ្យប្រជានេសាទ ប្ដូរឥរិយាបថ ឯកឧត្តម បានណែនាំ ប្រជុំផ្សព្វផ្សាយឲ្យរុះរើដោយខ្លួន ដើម្បីជៀសវាងការខាតបង់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter