ថ្ងៃចន្ទ ២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអញ្ជេីញចូលរួមកម្មវិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងនៃគណ:អភិបាលស្រុកបាកានចំនួន ០៤រូប និងនាយករដ្ឋបាលស្រុក ០១រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណ:អភិបាល ខេត្តពោធិ៍សាត់ នៅបរិវេណសាលាស្រុកបាកាន ដោយមានការចូលរួម ពី ឯកឧត្តម អភិបាលរងនៃគណ:អភិបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាល អភិបាលរងនៃគណ:អភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី លោកគ្រូនាយកសាលា ក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ និងប្រជាពលរដ្ឋ ដែលមានអ្នកចូលរួមសរុបចំនួន ៧០០ នាក់ ។