មាតិកា
កិច្ចប្រជុំ ពិភាក្សា ស្ដីពី វិធានការទប់ស្កាត់ និងការពារធនធានជលផលដើម្បីឲ្យមាននិរន្តរភាព
ចេញ​ផ្សាយ ២៤ មករា ២០២៣
85

ងៃច័ន្ទ២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក .ស២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣  លោក កែវ ច័ន្ទកែវ អនុប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំ ពិភាក្សា ស្ដីពី វិធានការទប់ស្កាត់ និងការពារធនធានជលផលដើម្បីឲ្យមាននិរន្តរភាព ក្រោមអធិបតីភាព លោក ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាតំណាង គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដពោធិ៍សាត់ ដោយមានការចូលរួមពី លោកអនុប្រធាន មន្ទីរកសិកម្មខេត្ដពោធិ៍សាត់លោកនាយខណ្ឌ-នាយផ្នែកក្រគរ-នាយសង្កាត់កំពង់លួង លោកប្រធានមន្ទីរបរិស្ថានខេត្ដពោធិ៍សាត់ លោកអភិបាល-អភិបាលរងស្រុកក្រគរ លោកតំណាងអគ្គស្នងការនគរបាលជាតិស្នងការរងខេត្ដពោធិ៍សាត់ អធិការនគរបាលស្រុកក្រគរ យោធាខេត្ដ កងរាជអាវុធហត្ថស្រុកក្រគរ  បរិស្ថានស្រុកក្រគរ អាជ្ញាធរឃុំ-ភូមិដែលពាក់ព័ន្ធទាំងអស់។

កិច្ចប្រជុំ ពិភាក្សានេះ ផ្ដោតលើខ្លឹមសារដូចខាងក្រោម :

ទប់ស្កាត់ និងការពារធនធានជលផលប្រកបដោយនិរន្តរភាពដោយនូវរដូវប្រាំងខាងមុខនេះ នឹងត្រូវរៀបចំបង្កើតក្រុមការងារទទួលខុសត្រូវតាមកន្លែងអភិរក្សជលផលនីមួយៗ

-រៀបចំចងក្រងក្រុមអ្នកនេសាទមុខរបរ លបឲ្សសមស្រប តាមប្រវែង និងក្រឡាដែលច្បាប់បានតំណត់ ក្នុងក្រងខណ្ឌខេត្ដពោធិ៍សាត់

-បន្តចុះផ្សព្វផ្សាយ អប់រំ ណែនាំ និងរៀបចំកិច្ចប្រជុំរវាង អាផ្ញាធរ និងប្រជានេសាទ១ខែឬ ៣ខែម្ដងលើបញ្ហាផ្សេងៗ។

ចំនួនអ្នកចូលទស្សនា
Flag Counter