មាតិកា
វិធានការ​ទប់ស្កាត់ និងការពារធនធានជលផលដើម្បីឲ្យមាននិរន្តរភាព
ចេញ​ផ្សាយ ២៦ មករា ២០២៣
64

ងៃចន្ទ ២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣​ នៅសាលាស្រុកក្រគរ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដពោធិ៍សាត់ ដឹកនាំដោយ ឯកឧត្ដម ឡាយ វិសិដ្ឋ  អភិបាលរង បានដឹកនាំកិច្ចប្រជុំ ពិភាក្សា ស្ដីពី វិធានការ​ទប់ស្កាត់ និងការពារធនធានជលផលដើម្បីឲ្យមាននិរន្តរភាព ដោយមានការចូលរួមពី លោកអនុប្រធាន មន្ទីរកសិកម្មខេត្ដពោធិ៍សាត់លោកនាយខណ្ឌ-នាយផ្នែកក្រគរ-នាយសង្កាត់កំពង់លួង លោកប្រធានមន្ទីរបរិស្ថានខេត្ដពោធិ៍សាត់ លោកអភិបាល-អភិបាលរងស្រុកក្រគរ លោកតំណាងអគ្គស្នងការនគរបាលជាតិស្នងការរងខេត្ដពោធិ៍សាត់ អធិការនគរបាលស្រុកក្រគរ យោធាខេត្ដ កងរាជអាវុធហត្ថស្រុកក្រគរ  បរិស្ថានស្រុកក្រគរ អាជ្ញាធរឃុំ-ភូមិដែលពាក់ព័ន្ធទាំងអស់។
កិច្ចប្រជុំ ពិភាក្សានេះ ផ្ដោតលើខ្លឹមសារដូចខាងក្រោម :
១- ទប់ស្កាត់ និងការពារធនធានជលផលប្រកបដោយនិរន្តរភាព ដោយនូវរដូវប្រាំងខាងមុខនេះ នឹងត្រូវរៀបចំបង្កើតក្រុមការងារទទួលខុសត្រូវ តាមកន្លែងអភិរក្សជលផលនីមួយៗ
២- រៀបចំចងក្រង ក្រុមអ្នកនេសាទមុខរបរ លប 
ឲ្យសមស្រប តាមប្រវែង និងក្រឡាដែលច្បាប់បានតំណត់ ក្នុងក្រងខណ្ឌខេត្ដពោធិ៍សាត់
៣- បន្តចុះផ្សព្វផ្សាយ អប់រំ ណែនាំ និងរៀបចំកិច្ចប្រជុំរវាង អាផ្ញាធរ និងប្រជានេសាទ ១ខែឬ ៣ខែម្ដង លើបញ្ហាផ្សេងៗ​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter