ថ្ងៃអង្គារ ៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអញ្ជេីញចូលរួមប្រជុំស្តីពីការប្រើប្រាស់ដីធ្លី ក្នុងតំបន់ការពារធម្មជាតិភូមិសាស្ត្រ នៃខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង នៅសាលប្រជុំជាន់ទី១សាលាខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធមួយចំនួនទៀត។
គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីរួមគ្នាពង្រឹងសមត្ថកិច្ចគ្រប់គ្រង និងប្រើប្រាស់ដីរដ្ឋ ក្នុងតំបន់ការពារធម្មជាតិ លើកកម្ពស់ប្រសិទ្ធភាពការងារ គ្រប់គ្រងសំណល់រឹង សំណល់រាវទីប្រជុំជនក្រុង លើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ និងពង្រឹងការយល់ដឹងជាសាធារណៈ អំពីកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព សំដៅធានាឱ្យបាននូវភាពសុខដុមសង្គម សុវត្ថិភាព និងតុល្យភាព នៃប្រព័ន្ធអេកូឡូស៊ី និងការអភិវឌ្ឍប្រកបដោយចីរភាព។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម