ថ្ងៃអង្គារ ៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ លោក ហ៊ន់ សុវណ្ណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងលោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្រ្ត លោក ទោម ទីន អនុប្រធានការិយាល័យធនធានធម្មជាតិនិងបរិស្ថានស្រុកបាកាន បានចុះពិនិត្យតាមដានស្ថានភាពដំណាំស្រូវប្រជាពលរដ្ឋ ក្រោយការរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងនៅឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។
តាមការចុះពិនិត្យជាក់ស្ដែងឃើញថា ដំណាំស្រូវក្នុងស្រុកបាកាន ខូចខាតចំនួន ៣៤២ ហិកតា ក្នុងនោះឃុំស្វាយដូនកែវ ខូចខាតចំនួន ២៦៩ ហិចតា ដោយសារទឹកលិចរយៈពេល ៩ថ្ងៃហើយ នៅពេលនេះទឹកបានស្រកជាបណ្ដើរៗ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម