ថ្ងៃអង្គារ ៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអញ្ជេីញចូលរួមពិធីប្រកាសឱ្យចូលកាន់មុខតំណែង អភិបាលរងនៃគណៈអភិបាលស្រុកតាលោសែនជ័យ ចំនួន០២រូប ដើម្បីសម្រួលដល់ការផ្ដល់សេវានៅមូលដ្ឋាន ឱ្យកាន់តែលឿនមានភាពជឿជាក់ និងមានតម្លាភាព។
ពិធីនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់នៅបរិវេណសាលាស្រុកតាលោសែនជ័យ ដោយបានការចូលរួមពី លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ និងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀត។
យោងប្រកាសលេខ ៧៣៩៤ប្រក របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានសម្រេចតែងតាំង៖ ទី១-លោក ឆេង ហ៊ុល ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរងនៃគណៈអភិបាលស្រុកតាលោសែនជ័យ និងទី២-លោក យ៉ាន់ យូ ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម ជាអភិបាលរងនៃគណៈអភិបាលស្រុកតាលោសែនជ័យ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម