មាតិកា
វគ្គបណ្ដុះបណ្ដាល​អំពីគោលការណ៍ណែនាំស្ដីពីការផ្ដល់ និងការគ្រប់គ្រងថវិកាសម្រាប់ដំណើរការអភិវឌ្ឍន៍សហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី នៅ សណ្ឋាគារ ពោធិ៍សាត់ សេនជូរី ខេត្ដពោធិ៍សាត់
ចេញ​ផ្សាយ ២៦ មករា ២០២៣
69

ថ្ងៃអង្គារ ៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទខេត្តពោធិ៍សាត់ សហការជាមួយអង្គការFAO បានចូលរួម សម្របសម្រួលសិក្ខាសាលាស្ដីពី វគ្គបណ្ដុះបណ្ដាល​អំពីគោលការណ៍ណែនាំស្ដីពីការផ្ដល់ និងការគ្រប់គ្រងថវិកាសម្រាប់ដំណើរការអភិវឌ្ឍន៍សហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី នៅ សណ្ឋាគារ ពោធិ៍សាត់ សេនជូរី ខេត្ដពោធិ៍សាត់ ពីថ្ងៃទី២៤-២៦ ខែមករា ឆ្នាំ២០២៣ 
ក្រោម អធិបតីភាព លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល ។ សិក្ខាកាមចូលរួម មានចំនួន ៣១នាក់ ស្រ្ដីចំនួន ០៨នាក់ មកពី ខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ សហគមន៍នេសាទស្រីចឹក-កោះព្រែករាំងទិល-ចារុះ-ដីរនាត-ព្រែកក្រ-ដងទឹកលាច-កំពង់ប្រាក់-អន្លង់រាំង-ក្អមសំណរ-ត្រាំពែរ-អូរតាប្រុក  ។ គោលបំណង សំខាន់នៃសិក្ខាសាលាគឺដើម្បី :
១-គោលបំណង ប្រភពធនធាន និងដំណើរការរួមនៃការអនុវត្ត
២-ការជ្រើសរើសសហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី។ 
៣-ការរៀបចំ និងការអនុម័តផែនការសកម្មភាពនិងថវិកាប្រចាំឆាមាស/ឆ្នាំរបស់សហគមន៍
៤-ដំណើរការនៃការផ្ទេរថវិកា
៥-ការអនុវត្ត និងគ្រប់គ្រងថវិកានៅសហគមន៍នេសាទ/សហគមន៍ស្រះជម្រកត្រី
៦-ការអភិវឌ្ឍសមត្ថភាព ការតាមដាន និងការវាយតម្លៃប្រចាំឆ្នាំ និងនិរន្ដរភាព​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter