ថ្ងៃអង្គារ ៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣គណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកបាកាន ដឹកនាំដោយ លោក ផាយ ឡេង អភិបាលនៃគណ:អភិបាលស្រុក ដោយមានការចូលរួមពី លោកអភិបាលរងស្រុកលោកនាយផ្នែក លោកនាយសង្កាត់ អធិការ
នរគបាលស្រុកបាកាន លោកមេឃុំ លោកមេប៉ុស្តិ៍មេទឹក កងរាជអាវុធហត្ថខេត្ត នរគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកងរាជអាវុធហត្ថស្រុកបាកាន យោធាខេត្ត និងសហគមន៍ទាំងបី និងលោកមេភូមិទាំងបី (ព្រែកក្រ ដីរនាត និងក្អមសំណរ) ដែលមានកម្លាំងសរុបចំនួន ២០នាក់ និងកាណូតចំនួន ០១គ្រឿង បានចុះប្រជុំពិភាក្សា នៅភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ជាលទ្ឋផល:
- ចុះដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ
- ចុះណែនាំ និងផ្សព្វផ្សាយដល់ប្រជានេសាទឲ្យប្រើឧបករណ៍នេសាទរបាំងសាច់អួនត្រូវក្រឡានិងប្រវែងកំណត់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម