ថ្ងៃអង្គារ ៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងលោក ផន សុភា បានចុះប្រជុំផ្សព្វផ្សាយពីអត្ថប្រយោជន៍ឡជីវឧស្ម័ន (NBP) ទៅដល់កសិករចិញ្ចឹមគោ ក្របី ជ្រូក នៅភូមិស្រែល្វា ឃុំត្រពាំងជង ស្រុកបាកាន ។ ដោយមានអ្នកចូលរួម លោកមេភូមិដែលជាម្ចាស់ឡចំនួន ០១នាក់ និងកសិករចំនួន ១២នាក់/ស្រី០៧នាក់ ។
ជាលទ្ធផល
⁃ កសិករបានស្គាល់ និងចាប់អារម្មណ៍អំពីអត្ថប្រយោជន៍ឡជីវឧស្ម័នដែលសម្រួលដល់ការចំអិនអាហារប្រចាំថ្ងៃ
⁃ បានដឹងអំពីអត្ថប្រយោជន៍កាកសំណល់ឡជីវឧស្ម័នដែលអាចយកទៅដាក់ដំណាំ និងអាចផ្សំជាចំណីសត្វបានផងដែរ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម