មាតិកា
ប្រជុំបូកសរុបរបាយការណ៍ប្រចាំឆ្នាំ ២០២២ និងលើកទឹសដៅឆ្នាំ ២០២៣​ នៅសាលប្រជុំ​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ២៧ មករា ២០២៣
92

ថ្ងៃព្រហស្បត្តិ៍៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរ បានប្រារព្វពិធីកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំឆ្នាំ ២០២២ និងលើកទឹសដៅឆ្នាំ ២០២៣ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីរាជការក្រោមអធិបតីភាព ឯកឧត្តម តូច ប៊ុន​ហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញអមដំណើរពីឯកឧត្តម អនុរដ្ឋលេខាធិការ និងការចូលរួមពី លោក ហៃ ធូរ៉ា ប្រធានមន្ទីរ លោក លោកស្រី 
អនុប្រធានមន្ទីរ នាយ-នាយរងខណ្ឌរដ្ឋបាលជលផល និងព្រៃឈើ ប្រធាន អនុប្រធានការិយាល័យជំនាញ និងមន្រ្តីរាជការសរុប ៧០នាក់/ស្រី២១ នាក់។ 
៚ឯកឧត្តមរដ្ឋលេខាធិការ បានកោតសសើរ និងវាយតំលៃខ្ពស់លើលទ្ធផលទាក់ទងវិស័យកសិកម្ម ដោយមានការខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីអនុវត្តតាមតួនាទី ភារកិច្ច តាមឋានានុក្រមការងារ សាមគ្គីភាពផ្ទៃក្នុងបានល្អ សម្រេចការងារប្រកបដោយការទទួលខុសត្រូវ ប្រសិទ្ធភាព និងប្រសិទ្ធផល។ ទន្ទឹមនឹងនោះ ឯកឧត្តមបានចែករំលែកពីក្របខណ្ឌគោលនយោបាយបញ្ចកោនរបស់វិស័យកសិកម្ម  កិច្ចសហការការបង្រ្កាបបទល្មើសជលផល ព្រៃឈើជាពិសេសត្រូវពង្រឹងស្ថាប័ន និងប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស តាមរយៈការលើកទឹកចិត្តមន្រ្តី តាមគោល នយោបាយ (តម្លើងកាំប្រចាំឆ្នាំ កាំកិត្តិយស គ្រឿងឥស្សរយយស និងការចែករំលែក)។ ជាពិសេសត្រូវមានទំនុកចិត្តខ្ពស់ក្នុងអាជីពកសិកម្ម តស៊ូ លះបង់ និងឆន្ទៈមនសិការខ្ពស់។
៚៚ជាចុងក្រោយនៃកម្មវិធី ឯកឧត្តម បានបំពាក់មេដាយជូនថ្នាក់ដឹកនាំមន្ទីរ និងការិយាល័យជំនាញចំនួន ១១រូបផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter