ថ្ងៃព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអញ្ជេីញចូលរួមកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីប្រកាសសេចក្តីសម្រេចតែងតាំងប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត និងបូកសរុបលទ្ធផលការងារសាខាសមាគមនារីខេត្ត និងក្រុមចលនាស្ត្រីប្រចាំឆ្នាំ២០២២ និងទិសដៅអនុវត្តឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុន សែន ក្រោមអធិបតីភាព លោកជំទាវ ឈឹម សុីណា សមាជិកក្រុមប្រឹក្សាខេត្ត និង លោកជំទាវ ជុគ សុផានី សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួម ពីលោកជំទាវ អាំង សុជាតា ភរិយាឯកឧត្តម ខូយ រីដា អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ ,លោកជំទាវលោកស្រីជាអនុប្រធាននិងសមាជិកាកិត្តយសសាខាសមាគមនារីខេត្ត,លោកស្រី អនុប្រធាននិងសមាជិកគណ:កម្មាការសាខាសមាគមនារីខេត្ត,លោកស្រីប្រធាន អនុសាខាប្រធានបណ្តាញសមាគមនារីបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត,លោស្រីប្រធាន អនុសាខាសមាគមនារី ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រុង/ស្រុកទាំង ៧ ដោយមានអ្នកចូលរួម យ៉ាងច្រើនកុះករ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម