ថ្ងៃព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ម៉ែន សុខជា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានអញ្ជេីញចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់សហគមន៍កសិកម្ម លាវរីកចម្រើន សម្រាប់ឆ្នាំ ២០២២ នៅស្នាក់ការ សហគមន៍កសិកម្ម លាវរីកចម្រើន ស្ថិតនៅ ភូមិតានុក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
អញ្ជើញចូលរួមជាភ្ញៀវកិត្ដិយស
១.លោកស្រី ជុក សុភាវី អភិបាលរងស្រុកភ្នំក្រវាញ ។ ២.លោក លន់ ប្រសិទ្ធ តំណាងឲ្យអង្គការជីវិតថ្លៃថ្នូរប្រចាំស្រុក ភ្នំក្រវាញ។
៣.លោក ប៉ិច សារុ ក្រុមប្រឹក្សាឃុំលាច ។
៤.លោកស្រី យូហួយ កសិកម្មស្រុក ភ្នំក្រវាញ។ ៥.លោក លោកស្រីគណៈកម្មការសហគមន៍កសិកម្ម,មេភូមិ,សមាជិកសហគមន៍ សរុបចំនួន ៧៨ នាក់ ស្រី ៧២។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម