ថ្ងៃព្រហស្បត្តិ៍១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៣ ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រតិភូ ចុះត្រួតពិនិត្យ ការដាំដុះ និងផលិតស្រូវអង្ករក្នុងខេត្តពោធិ៍សាត់ ដើម្បីសិក្សាស្វែងយល់ពីខ្សែច្រវ៉ាក់ផលិតកម្មស្រូវ-អង្ករ និងប្រមូលព័ត៍មានសំខាន់ៗ ដែលទាក់ទង និងរៀបចំផែនការយុទ្ធសាស្រ្តសម្រាប់គាំទ្រ តាមកម្មវិធីគ្រោងទុកដូចខាងក្រោម៖
*កម្មវិធីទី១៖កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំមន្ទីរ និងការិយាល័យជំនាញ៖ កិច្ចប្រជុំដឹកនាំដោយ និងមានការចូលរួមអមដំណើរ ពី ឯកឧត្តមឡឹក សុធា អនុរដ្ឋលេខាធិការ និងជំនួយការ និងមានការចូលរួម លោកប្រធានការិយាល័យជំនាញសំខាន់ៗ សរុប ១៥រូប ។ខ្លឹមសារនៃកិច្ចប្រជុំនៃកិច្ចប្រជុំ
១-ក្តាប់របាយការណ៍ទាក់ទងនិងស្ថានភាពទូទៅ ពីការងារបង្កបង្កើនផលស្រូវតាមតម្រូវការទីផ្សា និងការផលិតអង្ករបស់ខេត្តពោធិ៍សាត់
២-អនុសាសន៍ និងចំណុចសំខាន់ដែលចាំបាច់ធ្វើឱ្យប្រសើរការងារផលិត-ស្រូវអង្ករ ៖
-តួអង្គសំខាន់ (ម៉ាស៊ីនកិនស្រូវ អ្នកផលិតពូជសម្រាប់ផ្គត់ផ្គង់កសិករ និងអ្នកផលិតស្រូវចំណី សម្រាប់លក់តម្រូវការទីផ្សារបច្ចុប្បន្ន) -ប្រភេទកសិករ(ផលិតលក្ខណៈអាជីព)
៣-កិច្ចការដែលត្រូវអនុវត្តបន្តធ្វើបច្ចុប្បន្នភាព និងប្រមូលទិន្នន័យបន្ថែម មានចំនួន០៥ដូចជា៖ ជំរុញការងារភ្នាក់ងារផ្សព្វផ្សាយឃុំនិងរៀបចំផែនទី តំបន់សក្តានុពលប្រភេទផលដំណាំ សហគមន៍កសិកម្មដែលផលិតស្រូវ ស្ថិតិ និងសកម្មភាពទាក់ទងនិងវិស័យព្រៃឈើ និងសកម្មភាពទាក់ទងជលផល និង ពង្រឹងភ្នាក់ងារសត្វភូមិ ក្លាយជាភ្នាក់ងារផ្សព្វផ្សាយឃុំ ទីសត្តឃាត និងកែច្នៃជីលាមកសត្វ។
*កម្មវធីទី២៖ ចុះពិនិត្យ និងពិភាក្សាជាមួយរោងម៉ាស៊ីនកិនស្រូវ
-ឯកឧត្តមបានដឹកនាំប្រតិភូក្រសួង និង មន្ទីរបានចុះទៅ
ពិនិត្យ និងពិភាក្សាជាមួយរោងម៉ាស៊ីនកិនស្រូវ ចាំងគនម៉េង ដើម្បីពិភាក្សា ពីកិច្ចកុងត្រា ផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយសហគមន៍ផលិតពូជ គឺផលិតស្រូវក្រអូប ។
*កម្មវធីទី៣៖ ចុះជួបសហគមន៍កសិកម្មស្រករពន្លកថ្មី
-ឆ្លៀតពេលនោះដែរ មក ឯកឧត្តម បានចុះទៅពិនិត្យនៅសហគមន៍ ស្រករពន្លកថ្មី ស្ថិតនៅភូមិស្រករ ឃុំ បឹងខ្នារ ស្រុក បាកានដើម្បីស្វែងរកសិករស្ម័គ្រចិត្តចូលរួមផលិតស្រូវចំណី ស្រូវសែនក្រអូបចំនួន១ ០០០តោន ស្រូវផ្ការំដួល១ ០០០តោនតាមកិច្ចសន្យាផលិតស្រូវពូជ ផ្គត់ផ្គង់ដល់ក្រុមហ៊ុន ។ហើយក្នុងករណីមានបញ្ហា ស្រូវពូជ និងបច្ចេកទេស មន្ទីរ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងដោះស្រាយជូនបងប្អូនប្រជាកសិករ។