មាតិកា
កិច្ចប្រជុំ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រវាងខេត្តជាប់ព្រំដែន នៃប្រទេសទាំង២ ក្នុងការ ពន្លឿន និងបើកឱ្យដំណើរការជាផ្លូវការ ច្រកទ្វារព្រំដែនអន្តរជាតិ «ថ្មដា ខេត្តពោធិ៍សាត់ ទល់នឹងច្រកទ្វារព្រំដែនបានថាសែន ខេត្តត្រាត
ចេញ​ផ្សាយ ០៥ កុម្ភៈ ២០២៣
83

ថ្ងៃសៅរ៍១៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៤ខែកុម្ភ: ឆ្នាំ២០២៣ លោក ហៃ ធូរ៉ា ប្រធានមន្ទីរបានចូលរួមកិច្ចប្រជុំពិក្សាគ្នា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រវាងខេត្តជាប់ព្រំដែន នៃប្រទេសទាំង២ ក្រោមការដឹកនាំកិច្ចប្រជុំ ដោយ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឆាំណានវីត តេរ៉ាត់ អភិបាលនៃគណៈអភិបាលខេត្តត្រាត នៃព្រះរាជាណាចក្រថៃ ដើម្បីឈានទៅពន្លឿន និងបើកឱ្យដំណើរការជាផ្លូវការ ច្រកទ្វារព្រំដែនអន្តរជាតិ «ថ្មដា ខេត្តពោធិ៍សាត់ ទល់នឹងច្រកទ្វារព្រំដែនបានថាសែន ខេត្តត្រាត» ឱ្យបានឆាប់រហ័សនាពេលដ៏ខ្លីខាងមុខ។ កិច្ចប្រជុំពិភាក្សានោះ ត្រូវធ្វើឡើងនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីគណៈប្រតិភូ នៃខេត្តទាំង២ ព្រមទាំងមន្ត្រីអ្នកមុខអ្នកការច្រើនកុះករ ។
៚ក្នុងពេលជាមួយគ្នានេះដែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីតាំងពិពណ៍ផលិតផលកសិកម្ម១ស្តង់ ដើម្បីបង្ហាញពីសក្តានុពលវិស័យកសិកម្មដើម្បីអបអរសាទរ និងទទួលស្វាឯកឧត្តម ឆាំណានវីត តេរ៉ាត់ អភិបាលនៃគណៈអភិបាលខេត្តត្រាត នៃព្រះរាជាណាចក្រថៃ និង ប្រតិភូដែលបានអញ្ជើញមកទឹកដីខេត្តពោធិ៍សាត់របស់យើង ។
 

ចំនួនអ្នកចូលទស្សនា
Flag Counter