ថ្ងៃច័ន្ទ១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៦ខែកុម្ភ: ឆ្នាំ២០២៣ លោក ម៉ែន វណ្ណ: ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមវគ្គបណ្តុះ បណ្តាលស្តីពី វិធីសាស្រ្តផ្សព្វផ្សាយកសិកម្ម សម្រាប់ទីប្រឹក្សាផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញជាគណៈធិបតីភាព ពីលោក សេក សំអុន ប្រធានការិយាល័យអភិវឌ្ឍន៍ធនធានមនុស្ស និង លោក អេង ឈាង ហុង អ្នកជំនាញការកសិកម្ម គម្រោងពហុវិស័យ និងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ។កម្មវិធីនេះ មានរយៈ ពេល០៥ ថ្ងៃ ចាប់ពីថ្ងៃ ទី ០៦-១០ ខែ កុម្ភៈ ឆ្នាំ ២០២៣ នៅ ខេត្តកំពត ដែលរៀបចំ និងឧបត្ថមដោយទីភ្នាក់ងារប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) និងការចូលរួមពី លោក
លោកស្រី ប្រធាន អនុប្រធាន និងមន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម រាជធានីខេត្ត ទាំង២៥ រាជធានីខេត្ត សរុប៣២រូប /១២រូប។
គោលបំណងនៃវគ្គលើកកំពស់សេវាផ្សព្វផ្សាយកសិកម្មសម្រាប់សន្តិសុខ និងអាហារូបត្ថម្ភប្រសើរឡើងនាពេលអនាគត ក្នុងនាមជាអ្នកផ្សព្វផ្សាយកសិកម្មអាជីព។