មាតិកា
ពិនិត្យការងារ​ដាំដុះដំណាំស្រូវរដូវប្រាំង និងដំណាំស្រូវស្តារឡើងវិញ​ នៅភូមិសំរោង ឃុំកញ្ជរ ស្រុកកណ្តៀង
ចេញ​ផ្សាយ ០៧ កុម្ភៈ ២០២៣
82

ថ្ងៃចន្ទ​ ១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣​ លោក​ ហ៊ន់​ សុវណ្ណ​ អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ខេត្តពោធិ៍សាត់​ និងលោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្រ្ត បានចុះភូមិសំរោង ឃុំកញ្ជរ ស្រុកកណ្តៀង​ ដើម្បីតាមដានពិនិត្យការងារ​ដាំដុះដំណាំស្រូវរដូវប្រាំង និងដំណាំស្រូវស្តារឡើងវិញដែលពូជស្រូវពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ។​ ជាលទ្ធផលឃើញថា ដំណាំស្រូវ មានស្ថានភាពដុះលូតលាស់ល្អ ដំណាំស្រូវខ្លះដល់ដំណាក់កាលប្រមូលផលជាបណ្ដើរៗ ឱ្យទទួលបានទិន្នផលចាប់ពី ៥ ទៅ ៦ តោន ក្នុងមួយហិចតា។

ចំនួនអ្នកចូលទស្សនា
Flag Counter