មាតិកា
សន្និបាតប្រចាំឆ្នាំ២០២២ សហគមន៍កសិកម្មវត្តហ្លូង នៅស្នាក់ការសហគមន៍កសិកម្មវត្តហ្លួង ស្ថិតនៅក្នុងភូមិវត្តហ្លួង សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៧ កុម្ភៈ ២០២៣
71

ថ្ងៃចន្ទ ១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សៅ វណ្ណៈ ប្រធានការិយាល័យ​អភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោកស្រី ហ៊ោន គន្ធី មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តពោធិ៍សាត់ បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០២២ សហគមន៍កសិកម្មវត្តហ្លូង នៅស្នាក់ការសហគមន៍កសិកម្មវត្តហ្លួង ស្ថិតនៅក្នុងភូមិវត្តលួង សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
* សមាសភាពអញ្ជើញចូលរួមពី តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អភិបាលរងក្រុងពោធិ៍សាត់ ចៅសង្កាត់រងទី១នៃសង្កាត់លលកស មេប៉ុស្តិ៍រដ្ឋបាលស្តីទីសង្កាត់លលកស មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានក្រុងពោធិ៍សាត់ មេភូមិ  ថ្នាក់ដឹកនាំនិងសមាជិកសហគមន៍កសិកម្មវត្តហ្លួង សរុបចំនួន ៥២នាក់ ស្រី  ៣៩នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter