ថ្ងៃអង្គារ ២រោច ខែមាឃ ឆ្នំាខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភ: ឆ្នំា២០២៣ នៅសាលប្រជុំតូចមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ មានកិច្ចប្រជុំស្តីពីការចុះពិនិត្យសំណើសុំធ្វើអនុបយោគកាត់ឆ្វៀលដីប្រភេទកសិកម្មចេញពីអតីតព្រៃរេចរិលទំហំ១៥៩៩,៦ហិកតានិងស្នើសុំសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីស្របច្បាប់ដែលប្រជាជនកំពុងរស់នៅនិងអាស្រ័យផលដោយសហការជាមួយមន្រ្តីរដ្ឋបាលព្រៃឈើមូលដ្ឋាន ។កិច្ចប្រជុំនេះក្រោមអធិបតីភាព លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្មខេត្ត ។សមាសភាពចូលរួមមាន:
-លោក សៀ រ៉ា អនុប្រធានរដ្ឋបាលព្រៃឈើ
-លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ
-លោក ឡុង ប៊ុង ប្រធានការិ.គ្រប់គ្រងស្ថាននីយ៍ដំាឈើថ្នាល បណ្តុះកូនឈើ និងសួនឧទ្យាន
-លោក សុីវ វណ្ណ: ប្រធានការិ.កំណត់ដែនព្រៃឈើ ចុះបញ្ជីកានិងប្រើប្រាស់ដីព្រៃឈើ
-លោក រិន សុបញ្ញា អនុប្រធានការិ.នីតិកម្មនិងវិវាទ
-លោកនាយខណ្ឌ នាយផ្នែក រដ្ឋបាលព្រៃឈើពោធិ៍សាត់
-លោក ហ៊ៅ ចាន់ដារ៉ា ប្រធានការិ.កសិឧស្សាហកម្ម
-លោក ឡាយ វិសាល ប្រធានការិ.រដ្ឋបាល-បុគ្គលិក
-លោកស្រី សួង កញ្ញា អនុប្រធានការិ.រដ្ឋបាល-បុគ្គលិក
លទ្ធផល÷
-ពិនិត្យនិងផ្ទៀងផ្ទាត់ឯកសារថតចំលងឈ្មោះកសិករដែរស្នើសុំសិទ្ធិកាន់កាប់ដី និងឯកសារពាក់ព័ន្ធ
-ត្រៀមចុះពិនិត្យទីតំាងជាក់ស្តែងជាមួយមន្រ្តីរដ្ឋបាលព្រៃឈើនិងអជ្ញាធរមូលដ្ឋាន