ថ្ងៃពុធ ៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ហ៊ៅ ចាន់ដារា ប្រធានការិយាល័យកសិឧស្សាហកម្ម និងនាយខ័ណរដ្ឋបាលព្រៃឈើ បានចូលរួមប្រជុំ នៅសាលាឃុំ ព្រងិល ដែលដឹកនាំដោយលោក សៀក រ៉ា អនុប្រធានរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលកិច្ចប្រជុំ ធ្វើការពិភាក្សានិងពិនិត្យសំណើរសុំធ្វើអនុបយោគកាត់ឆ្វៀលដីប្រភេទកសិកម្មចេញពីអតីតព្រៃរេចរិកដែលមានទំហំ ១៥៩៩,៦ ហិកតា និងស្នើសុំសិទ្ធកាន់កាប់ប្រើប្រាស់ដីធ្លីស្របច្បាប់ដែលប្រជាជនកំពង់រស់នៅនិងអាស្រ័យផល។ដោយមានការចូលរួមពី នាយផ្នែករដ្ឋបាលព្រៃឈើស្រុកភ្នំក្រវ៉ាញ,នាយសង្កាត់រដ្ឋបាលព្រៃឈើព្រងិល ក្រុមការងារ និង មេឃុំ មេភូមិ ស្មានឃុំ ដែលមានអ្នកចូលរួមសរុប ចំនួន ១៧នាក់ ស្រី ០១ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម