មាតិកា
ពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ជូនគ្រួសារអតីតយុទ្ធជន រស់នៅ និងអាស្រ័យផល ក្នុងតំបន់អភិវឌ្ឍន៍ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង
ចេញ​ផ្សាយ ០៩ កុម្ភៈ ២០២៣
70

ថ្ងៃព្រហស្បតិ៍ ៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣​ លោក​ ហៃ​ ធូរ៉ា​ ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ខេត្តពោធិ៍សាត់​ បានអញ្ជើញចូលរួមពិធីចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ មកផ្ដល់ជូនបងប្អូនគ្រួសារអតីតយុទ្ធជន ចំនួន៦២៨គ្រួសារ ដែលកំពុងរស់នៅ និងអាស្រ័យផល ក្នុងតំបន់អភិវឌ្ឍន៍ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ស្ថិតក្នុងភូមិប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ក្រោម​អធិបតីភាព​ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត។ 

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណសាលាបឋម និងអនុវិទ្យាល័យ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ដោយបានការចូលរួមពី លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី និងបងប្អូនគ្រួសារអតីតយុទ្ធជនយ៉ាងច្រើនកុះករ។

អំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ដែលត្រូវផ្ដល់ជូនបងប្អូនគ្រួសារអតីតយុទ្ធជន ចំនួន៦២៨គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥ គីឡូក្រាម មី០១កេស ទឹកត្រី០១យួរ និងត្រីខ០១យួរ។ ដោយឡែកលោកគ្រូអ្នកគ្រូ ចំនួន០៥រូប និងក្រុមគ្រូពេទ្យប្រចាំការ ចំនួន១១រូប ក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀលស្មើៗគ្នា៕

ចំនួនអ្នកចូលទស្សនា
Flag Counter