ថ្ងៃព្រហស្បតិ៍ ៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ហ៊ន់ សុវណ្ណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអញ្ជេីញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ អនុក្រឹត្យស្ដីពីក្របខណ្ឌមុខងារ ភារកិច្ចរបស់សវនកម្មផ្ទៃក្នុងនិងអធិការកិច្ច និងអនុក្រឹត្យស្ដីពីវិធាននិង នីតិវិធីនៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ នៅខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម ឆាយ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគាធិការ នៃអាគាធិការដ្ឋានក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និង ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង។ មានសិល្ខាកាមចូលរួមចំនួន ២៦១នាក់ ដែលជាមន្រ្តីរាជការ មកពី៦ខេត្តគឺ ខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំ ប៉ៃលិន បន្ទាយមានជ័យ និងឧត្តមានជ័យ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម