មាតិកា
ការវាយតម្លៃខ្ពស់អំពីប្រសិទ្ធភាពនៃការបង្ក្រាបបទល្មើសនេសាទដោយបំបាត់បានទាំងស្រុងនូវបទល្មើសទ្រង់ទ្រាយធំៗ
ចេញ​ផ្សាយ ១១ កុម្ភៈ ២០២៣
114

ថ្ងៃសុក្រ ៥រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ 
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ ដឹកនាំដោយ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពនៃការនេសាទ នៅបឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកក្រគរ ។​ បន្ទាប់ពីបានស្ដាប់របាយការណ៍​ពីលោកឧត្តមសេនីយ៍ទោ ជា សំណាង តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេសរួចមក ឯកឧត្ដម 
បានវាយតម្លៃខ្ពស់អំពីប្រសិទ្ធភាពនៃការបង្ក្រាបបទល្មើសនេសាទដោយបំបាត់បានទាំងស្រុងនូវបទល្មើសទ្រង់ទ្រាយធំៗ ។
ជាបន្ដ ឯកឧត្តម បានដាក់ចេញវិធានការណ៍ ដូចខាងក្រោម 
- ក្រុមការងារថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ត្រូវតែបន្ដកិច្ចសហការគ្នា និងប្រចាំការ ការពារ កន្លែងអភិរក្សជលផលទាំង០៦កន្លែង 
- បន្តអប់រំ និងបង្កើនការផ្សព្វផ្សាយអំពីច្បាប់ជលផលដល់ប្រជានេសាទ 
- បន្ដអនុវត្តការបង្ក្រាបបទល្មើសនេសាទដោយភាពឆ្លាតវៃនិងការទទួលខុសត្រូវខ្ពស់ 
+ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់
លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ នាយផ្នែក-នាយសង្កាត់កំពង់លួង សហការជាមួយក្រុមការងារថ្នាក់ជាតិ ដឹកនាំដោយ
លោកឧត្តមសេនីយ៍ទោ ជា សំណាង តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកតំណាងអគ្គស្នងការនគរបាលជាតិ  លោក ឡេះ សាហ្វីរីន អភិបាលរងស្រុកក្រគរ
នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប 
រួមជាមួយ ប៉ូលីសសេដ្ឋកិច្ចខេត្ដពោធិ៍សាត់ យោធាខេត្ដ កងរាជអាវុធហត្ថខេត្ដ -ស្រុកក្រគរ បរិស្ថាន  បានចុះអធិការកិច្ច ចាប់ពីឃុំកំពង់លួង រហូតដល់ ចំនុចប្រឡាយតាពេជ្រ ព្រំប្រទល់ខេត្ដពោធិ៍សាត់-កំពង់ឆ្នាំង ដោយប្រើប្រាស់កំលាំងសរុប ២៨នាក់ និងកាណូតចំនួន ៦គ្រឿង បាន ចេញច្រឹបនិងតម្រឹម
របាំងសាច់អួនខុសក្រឡា នឹងលើសប្រវែងកំណត់ 
វត្ថុតាង  ជាលទ្ធផលបាន០១ ករណី 
- របាំងសាច់អួន ១៤ ខ្សែ ប្រវែង ២១០០ម៉ែត្រ
- ក្បាលបរចំនួន ០៨គ្រឿង
- លូកងសាច់អួន ចំនួន ០៣មាត់
- បង្គោល ចំនួន ២០០ដើម
- ចាក់លែងត្រី ២២០គីឡូក្រាម
* ក្រុមការងារបានចុះសម្ភាសន៍ផ្ទាល់ជាមួយប្រជានេសាទមងរាយ ដែលមានក្រឡាចាប់ពី ០,០៦ម-០,១ម ចំនួន ០៦គ្រួសារ ដោយតាមការបញ្ជាក់ពីពួកគាត់ថា ជាមធ្យមពួកគាត់អាចរកចំណូលបានចន្លោះពី  ៦ម៉ឺន ទៅ១០ម៉ឺនរៀល ក្នុងមួយថ្ងៃ ព្រមទាំងបានសម្ដែងការសប្បាយចិត្ត​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter