មាតិកា
ការអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកស្រូវពូជ ជំហាន២ របស់រាជរដ្ឋាភិបាល មកប្រគល់ជូនប្រជាកសិកររងគ្រោះដោយជំនន់ទឹកភ្លៀងរដូវប្រាំង ចំនួន៩០៥គ្រួសារ ក្នុងឃុំស្យា ឃុំអន្លង់វិល និងឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១១ កុម្ភៈ ២០២៣
79

ថ្ងៃសុក្រ ៥រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣
ឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកស្រូវពូជ ជំហាន២ របស់រាជរដ្ឋាភិបាល មកប្រគល់ជូនប្រជាកសិកររងគ្រោះដោយជំនន់ទឹកភ្លៀងរដូវប្រាំង ចំនួន៩០៥គ្រួសារ ក្នុងឃុំស្យា ឃុំអន្លង់វិល និងឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណសាលាបឋមសិក្សា ៧ មករា កញ្ជរ ដោយបានការចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត, ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាកសិករយ៉ាងច្រើនកុះករ។

ចំនួនអ្នកចូលទស្សនា
Flag Counter