មាតិកា
សកម្មភាព ចុះសួរសុខទុក្ខ និង ពិនិត្យស្ថានភាពការដាំដុះដំណាំបន្លែ ឈើហូបផ្លែ និងការចិញ្ចឹមត្រី របស់គ្រួសារយុទ្ធជន នៅភូមិ ប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹង ឃុំ ព្រងិល ស្រុក ភ្នំក្រវាញ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៧ កុម្ភៈ ២០២៣
74

ថ្ងៃព្រហស្បត្តិ៍១១រោច ខែមាឃ  ឆ្នាំខាល ចត្វាស័ក  ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣  លោក ហៃ ធូរ៉ា ប្រធានមន្ទីរ បានដឹកនាំក្រុមការងារមន្ទីរ រួមជាមួយបុគ្គលិកអង្គការអាដ្រា បានចុះសួរសុខទុក្ខ និង ពិនិត្យស្ថានភាពការដាំដុះដំណាំបន្លែ ឈើហូបផ្លែ និងការចិញ្ចឹមត្រី របស់គ្រួសារយុទ្ធជន តាមខ្នងផ្ទះទាំង ១៧គ្រួសារ ចាប់ពីផ្ទះលេខ ១៧០ដល់ ១៨៧ ក្នុងបន្ទុកការគ្រប់គ្រងសហសម្ព័ន្ធមេត្រី របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ នៅភូមិ ប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹង ឃុំ ព្រងិល ស្រុក ភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ក្រុមការងារបាន សង្កេតឃើញថា ភាគច្រើនគ្រួសារបាន ដាំស្វាយ

ដំឡូងមី ដាំចេកណាំវា និងចិញ្ចឹមត្រីក្នុងតង់ ដោយឡែកដំណាំរួមផ្សំនៅមានតិចតួចនៅឡើយ។ ចំពោះគ្រួសារផ្សេងទៀត មិនអាចអនុវត្តបានដោយសារខ្វះប្រភពទឹក និង អណ្តូងមួយចំនួនជីកមិនចេញទឹក ឬផ្តល់ទឹកបានតិចតួចមិនអាចបំពេញតម្រូវការប្រើប្រាស់ និងស្រោពស្រពបាន។ ក្រុមការងារបានផ្តល់ នូវគ្រាប់ពូជចំនួន០៨ប្រភេទ ដូចជា (សណ្តែកកួរ ត្រប់ ពោត ល្ពៅត្រួយ ស្ពៃចង្កិះ ប៉េងប៉ោះ ត្រកួន ស្ពៃតឿ) និងបានជំរុញឱ្យដាំដំណាំបន្លែរយៈពេលខ្លី ឱ្យបានគ្រប់មុខ ឈើហូបផ្លែ ចិញ្ចឹមមាន់ នៅជុំវិញផ្ទះគ្រប់គ្នា ដើម្បីជួយដល់ជីវភាពគ្រួសារ លើកកំពស់ សុខភាព និងអាហារូបត្ថម្ភ។ក្នុងករណីគ្រួសារដែលមានបំណងចង់បាន បច្ចេកទេស និងស្មគ្រ័ចិត្តប្រកបមុខរបរកសិកម្ម មន្ទីរនិងជួយគាំទ្រតាមរយៈការបណ្តុះបណ្តាលជំនាញ និងព្យាយាម

គៀគរធនធានពីអង្គការដៃគូ និងអ្នកពាក់ព័ន្ធដទៃទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter