មាតិកា
វគ្គបណ្ដុះបណ្ដាល ពីការប្រើប្រាស់បណ្ដាញសង្គមហ្វេសបុក និងប្រព័ន្ធតេលេក្រាមដល់ សហគមន៍នេសាទ
ចេញ​ផ្សាយ ១៧ កុម្ភៈ ២០២៣
68

ថ្ងៃ អង្គារ៍ ទី ១៤ ខែ កុម្ភះ ឆ្នាំ ២០២៣ នៅ សាលប្រជុំ មន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្ត ពោធិសាត់លោក កែវ ចន្ទកែវ អនុប្រធានមន្ទីរ លោក ភុំ វិមល នាយខណ្ឌជលផល បានចូលជា កិត្តិយស ក្នុងវគ្គ បណ្ដុះបណ្ដាល ពីការប្រើប្រាស់បណ្ដាញសង្គមហ្វេសបុក និងប្រព័ន្ធតេលេក្រាមដល់ សហគមន៏នេសាទ ។ វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួម ពី លោក មេឃុំ ស្មាមព្រះ រាំងទិល ស្រែស្ដុក កញ្ជរ កំពង់ពោធិ អូរណ្ដាន់ និង ឃុំ ស្នាអន្សារ ។ គណៈកម្មការសហគមន៍នេសាទ មាន. ដីរនាត ព្រែកក្រ រាំងទិល ក្ដីឈ្វីត ត្រាំពែរ ស្រីចឹក អន្លង់រាំង អូរតាប្រុក និង សហគមន៍នេសាទ កំពង់ប្រាក់ ។ វគ្គបណ្ដុៈបណ្ដាលនេះ នឹងប្រព្រិត្តទៅរយះពេល ២ ថ្ងៃ ដែលឧបត្ថមដោយ អង្គការ អភិរក្សអន្តរះជាតិ (C I)ក្រោយពីបានបង្កើតឲ្យមាន ក្រុមសន្សំ ក្រុមស្ត្រីកែឆ្នៃត្រី ការកែលំអរតំបន់អភិរក្សនិង ការពង្រឹងសហគមន៍នេសាទរួចមក ។

ចំនួនអ្នកចូលទស្សនា
Flag Counter