ថ្ងៃច័ន្ទ៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព. ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ម៉ែន វណ្ណៈ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម រួមជាមួយលោក លោកសៅ វណ្ណៈ ប្រធានការិយាល័យសហគមន៍ លោក ឡាយ វិសាល ប្រធានការិយាល័យ រដ្ឋបាលនិងមន្រ្តីជំនាញក្សេត្រសាស្រ្តបានចូលរួមកិច្ចពិគ្រោះយោបល់ជាមួយ បុគ្គលិកអង្គការអាដ្រា សរុបអ្នកចូលរួមសរុប ៩រូប/ស្រី២រូប។ខ្លឹមសារនៃកិច្ចប្រជុំផ្តោតលើការបន្សីផែនការសកម្មភាព និងថវិកាអនុវត្តគម្រោងប្រូម៉ាឃីត (ការផលិតបន្លែឆ្ពោះទៅរកទីផ្សារ ឆ្នាំ២០២៣ )របស់អាដ្រា និងផែនការ ការិយាល័យសហគមន៍កសិកម្ម ការិយាល័យក្សេត្រសាស្រ្ត និងការិយាល័យផ្សព្វផ្សាយកសិកម្ម។
ជាលទ្ធផលនៃការពិភាក្សាបានទទួលលទ្ធផលជាផ្លែផ្កាយ៉ាងច្រើនដូចជា:
១.ការគាំទ្រជាថវិកាសម្រាប់ពង្រឹងសមត្ថភាពដល់គណៈកម្មការសហគមន៍កសិកម្ម ទាក់ទងការគ្រប់គ្រងហិរញ្ញវត្ថុ និងចំនួន០២
២.ជួយជាថវិកាសម្រាប់រៀបចំពិពណ៍ផលិតផលកសិកម្ម
សុវត្ថិភាព ក្នុងខេត្ត
៣.ការប្រជុំបណ្តាញការងារជាមួយអង្គការ អនុវត្តវិស័យ
កសិកម្មក្នុងខេត្ត ប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំ
៤.ត្រៀមចំសហការដើម្បីប្រមូល ចងក្រងបទពិសោធន៍កសិករជោគជ័យគម្រោងប្រូម៉ាឃីត
៥.សិក្សាពីលទ្ធភាពនៃការពង្រឹងសមត្ថភាព
កសិករគម្រោងឱ្យក្លាយជាភ្នាក់ងារផ្សព្វផ្សាយកសិកម្ម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម