ថ្ងៃអង្គារ ២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអញ្ជេីញចូលរួមសិក្ខាសាលាស្តីពី ការសិក្សាពីតម្រូវការរបស់សហគមន៍សម្រាប់គម្រោងបន្សាំនិងការប្រែប្រួលអាកាសធាតុ នៅមន្ទីរសុខាភិបាល ខេត្តពោធិ៍សាត់ ដែលរៀបចំដោយអង្គការADRA កម្ពុជា ប្រចាំខេត្តពោធិ៍សាត់ នៅក្នុងគម្រោង លើកកម្ពស់ខ្សែច្រវ៉ាក់ផលិតផលទីផ្សារ តាមរយះនិរន្តរភាពផលិតកម្មកសិកម្ម ( ប្រូម៉ាឃីត) ក្នុងគោលបំណង ដើម្បីស្វែងយល់និងប្រមូលធាតុចូលពីតម្រូវការរបស់សហគមន៍ដើម្បីយកទៅរៀបចំសរសេរគម្រោងអោយសមស្របទៅនិងតម្រូវការរបស់សហគមន៍ ។អ្នកចូលរួម ក្នុងនោះមាន៖ ប្រធាន អនុប្រធានគម្រោង promarket និងក្រុមការងារអង្គការអាដ្រា,តំណាងមន្ទីរបរិស្ថាន, ប្រធាន អនុប្រធានការិយាល័យកសិកម្មធនធានធម្មជាតិនិបរិស្ថាន និងសហគមន៍កសិករ មកពីស្រុកកណ្តៀង ភ្នំក្រវាញ វាលវែង និងស្រុកបាកាន សរុបចំនួន ៦១នាក់ ស្រី ១៨នាក់។ លទ្ធផលអង្គសិក្ខាសាលា បានធ្វើការបែងចែកអ្នកចូលរួមពិភាក្សាតាមស្រុកនិមួយៗ ទៅ លើសំណួរ៣ មានដូចខាងក្រោម៖
១-ផលប៉ះពាល់បំរែបំរួលអាកាសធាតុ ដល់ផលិតកម្មនិងសេដ្ឋកិច្ចសហគមន៍
២-សកម្មភាពបន្សាំនិងការកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ
៣-តម្រូវការធាតុចូលរបស់សហគមន៍សម្រាប់គម្រោងបង្កើនជីវភាព។តំណាងក្រុមតាមស្រុកឡើងបង្ហាញលទ្ធផលពិភាក្សា។