មាតិកា
កិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អាគារផ្ការំដួល សាលសែនពិដោរ
ចេញ​ផ្សាយ ១៨ កុម្ភៈ ២០២៣
74

ថ្ងៃ ព្រហស្បតិ៍ -សុក្រ ១១-១២ រោច ខែ មាឃ ឆ្នាំខាល ចត្វាស័ក ព ស ២៥៦៦ ត្រូវនិងថ្ងៃទី ១៦-១៧ ខែ កុម្ភះ ឆ្នាំ ២០២៣ ខ្ញុំបានមកចូលរួម ពិធីបើក និងពិធីបិទ កិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អាគារផ្ការំដួល សាលសែនពិដោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្នុងគោលបំណង :
១- ពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព និងសមទ្ធិផលសំខាន់ៗ ដែលអគ្គនាយកដ្ឋានកសិកម្មសម្រេចបាន បញ្ហាប្រឈមនានា ដែលរាំងស្ទះដល់ដំណើរការអនុវត្តរបស់អនុវិស័យដំណាំ និងកាលានុវត្តភាពក្នុងការជម្រុញអនុវិស័យដំណាំ ក្នុងឆ្នាំ២០២២។
២-ពិភាក្សាដើម្បីរកធាតុចូលសំខាន់ៗសម្រាប់តម្រង់ទិសការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ ។ដោយមានការអញ្ចើញចូលរួម ពីឯកឧត្តម លោកជំទាវ   ឯកឧត្តមប្រតិភូ ឯកឧត្តមរដ្ឋលេខាឌិការ អនុរដ្ឋលេខាធិការ        
  អគ្គនាយកដ្ឋានកសិកម្ម ដៃគូអភិវឌ្ឃនានា និងវិស័យឯកជន និង លោក លោកស្រីប្រធាន អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ រាជធានីខេត្ត ២៥ខេត្ត /ក្រុង ដោយមាន អ្នកចូលរួមសរុបចំនួន ២៧១ នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter