មាតិកា
ការអញ្ជើញចុះមកសួរសុខទុក្ខក្រុមអន្តរាគមន៍ថ្នាក់ ជាតិបង្គ្រាបបទល្មើសជលផលឈរជើងនៅកន្លែងអភិរក្សជលផលជ្រោយស្ដី ខេត្ដពោធិ៍សាត់
ចេញ​ផ្សាយ ២១ កុម្ភៈ ២០២៣
56

ថ្ងៃអង្គារ ២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រួមមាន លោកនាយខណ្ឌ លោកនាយផ្នែក លោកនាយសង្កាត់ទាំង៣ អមដំណើរ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលជលផល តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឧត្តមសេនីយ៍ឯក ម៉ៅ ពៅ  តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេតសាវឿន
លោកឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួម លោកនាយ-នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ថ្នាក់ដឹកនាំខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង-បាត់ដំបង ស្នងការរងខេត្ដ យោធាខេត្ដ កងរាជអាវុធហត្ថខេត្ដ-ស្រុកក្រគរ លោកមេឃុំកំពង់លួងនិងមន្រ្តីជំនាញមួយចំនួនទៀត យក១បានអញ្ជើញចុះមកសួរសុខទុក្ខក្រុមអន្តរាគមន៍ថ្នាក់ ជាតិបង្គ្រាបបទល្មើសជលផលឈរជើងនៅកន្លែងអភិរក្សជលផលជ្រោយស្ដី ខេត្ដពោធិ៍សាត់។
ទន្ទឹមនិងនេះ ឯកឧត្តម ពុំ សុថា បានផ្សព្វផ្សាយខ្លឹមសារនៃកិច្ចប្រជុំ គណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាបរបស់ ឯកឧត្តមរដ្ឋមន្ត្រី កសិកម្មរុក្ខាប្រមាញ់និងនេសាទ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ និងសម្ដែងការកោតសរសើរដល់ក្រុមការងារទាំងបីរួមមាន កំលាំងជលផល-ប៉ូលីស-PM បានបង្រ្កាបបទល្មើសធំៗស្ទើរតែទាំងអស់ ត្រីសំបូរដែលធ្វើឲ្យប្រជាពលរដ្ឋសប្បាយចិត្ត ត្រូវតែបន្តបង្រ្កាបទល្មើសទៀត ដោយយកវិធានការ ៣ជាគោល៖
១-បន្ដអប់រំផ្សព្វផ្សាយ
២-បន្ដបង្ក្រាបបទល្មើសនេសាទ
៣-អនុវត្តច្បាប់ស្តីជលផល និងសូមឲ្យការបង្ក្រាបដោយការប្រុងប្រយ័ត្ន និងប្រកបដោយភាពឈ្លាសវៃ ។ ជាចុងក្រោយឯកឧត្តម បានអរគុណដល់កម្លាំងឈរជើងទាំងបី ដែលបានសហការគ្នាយ៉ាងល្អ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ 

ចំនួនអ្នកចូលទស្សនា
Flag Counter