មាតិកា
សន្និបាតប្រចាំឆ្នាំ២០២២ របស់សហគមន៍កសិកម្មដំណាំម្រេចប្រម៉ោយ
ចេញ​ផ្សាយ ២១ កុម្ភៈ ២០២៣
69

ថ្ងៃអង្គារ ២ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០២២ របស់សហគមន៍កសិកម្មដំណាំម្រេចប្រម៉ោយ ក្រោមអធិបតីភាពលោក កែវ ច័ន្ទកែវ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ នៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកវាលវែង ដែលស្ថិតនៅក្នុងភូមិ ប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង។
+សមាសភាពចូលរួមពីថ្នាក់ដឹនាំនិងមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សមាជិកក្រុមប្រឹក្សាស្រុក ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេឃុំប្រម៉ោយ មេភូមិប្រម៉ោយ មេភូមិស្ទឹងថ្មី ថ្នាក់ដឹកនាំនិងសមាជិកសហគមន៍កសិកម្មដំណាំម្រេចប្រម៉ោយ សរុបចំនួន ៧៤នាក់ ស្រី ៣៥នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter