ថ្ងៃពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានដឹកនាំក្រុមបណ្តាញសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឃន៍ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តពោធិ៍សាត់ បានចុះសួសុខទុក្ខ លោកស្រី ទី សួ អនុប្រធានការិយាល័យធនធានធម្មជាតិ និងបរិស្ថាន ស្រុកកណ្តៀង ដែលទើបតែចេញពីសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យកាល់ម៉ែត ដែលកំពង់សម្រាកនៅផ្ទះ នៅភូមិ បឹងក្រាញ៉ ឃុំស្វាយលួង ស្រុកកណ្តៀង ដែលមានអ្នកចូលរួម ចំនួន ០៦ នាក់ ដោយបានឧបត្ថម្ភថរិកាសមាគមនារី ចំនួន ២០០ ០០០ រៀល និងទឹកដោះគោឆៅ ចំនួន ០១ឡូ ផងដែ។បច្ចុប្បន្នសុខភាពគាត់ធូស្រាលហើយ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម