មាតិកា
កិច្ចប្រជុំស្តីពី ពិភាក្សាជ្រេីសរេីសមន្ត្រីកសិកម្មតាមឃុំ​ សង្កាត់​ ក្នុងខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៣ កុម្ភៈ ២០២៣
70

ថ្ងៃពុធ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣                                                                                                                                                         លោក ហៃ ធូរ៉ា ប្រធានមន្ទីរបានដឹកនាំកិច្ចប្រជុំស្តីពី ពិភាក្សាជ្រេីសរេីសមន្ត្រីកសិកម្មតាមឃុំ​ សង្កាត់​ ក្នុងខេត្តពោធិ៍សាត់ ដោយមានការចូលរួម លោក លោកស្រី អនុប្រធានមន្ទីរ នាយខណ្ឌរដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល

ប្រធានការិយាល័យជំនាញ១០ សរុប ១៤នាក់/ស្រី០៣ នាក់។ ៚គោលបំណងសំខាន់ មានជារួម .ពិភាក្សាលើមុខរបរកសិកម្មជាអាទិភាពក្នុងឃុំ/សង្កាត់ .ការជ្រើសរើសមន្រ្តីជំនាញតាមតម្រូវការឃុំ/សង្កាត់ .ការសម្រេច និងឯកភាពនៃជំរើសនីមួយ ដើម្បីឈានរៀបចំរបាយការណ៍ ជួន 

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាន់ពេលវេលា។

ជាលទ្ធផលនៃកិច្ចប្រជុំបានឯកភាពជាតម្រូវការជំនាញសរុប ៤៩រូបក្នុងនោះ៖ ជំនាញក្សេត្រសាស្រ្ត ចំនួន២៦ ពេទ្យសត្វ ចំនួន៨នាក់  ជលផលចំនួន៦នាក់  ព្រៃឈើ ចំនូន៥នាក់ និង សេដ្ឋកិច្ច-កសិកម្ម សរុប៤នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter