ថ្ងៃព្រហស្បតិ៍ ៥កើត ខែ ផល្គុន ឆ្នាំ ខាល ចត្វាស័ក ព ស ២៥៦៦ ត្រូវនិងថ្ងៃទី ២៣ ខែ កុម្ភះ ឆ្នាំ ២០២៣ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអញ្ជេីញចូលរួម សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្ត ឆ្នាំ២០២៣ របស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងគណ:ចលនាស្រ្តីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាកទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច និងជាប្រធានគណ:កម្មាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ តាមប្រព័ន្ធzoom ដែលដឹកនាំការប្រជុំដោយ លោកជំទាវ ឈឹម សុីណា សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្នុងនោះមានការចូលរួម របស់លោកជំទាវ ជុគ សុផានី សមាជិកក្រុមប្រឹក្សាខេត្តនិងជាអនុប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ដោយមានការចូលរួម របស់លោកជំទាវ ប្រធាន អនុប្រធានបណ្តាញសមាគមនារីតាមបណ្តាមន្ទីរអង្គភាព ក្រុង /ស្រុក សរុបចំនួន ២០ នាក់ ស្រ្តី ២០ នាក់ ។