ថ្ងៃព្រហស្បតិ៍ ៤ កើត ខែផល្គុន ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ មានកិច្ចប្រជុំពិភាក្សាស្តីពីការប្រមូលទិន្នន័យសហគមន៍កសិកម្មផលិតស្រូវពូជ និងស្រូវចំណី នៃគម្រោងកសាងប្រព័ន្ធខ្សែច្រវ៉ាក់ផលិតកម្មស្រូវអង្ករនៅកម្ពុជា ក្រោមអធិបតីភាពលោក ហ៊ន់ សុវណ្ណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីមន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន១០ សរុបអ្នកចូលរួមចំនួន ២១នាក់ ស្រី ២នាក់។ កិច្ចប្រជុំនេះមានគោលបំណង ប្រមូលទិន្នន័យសហគមន៍កសិកម្មដែលស្ម័គ្រចិត្តចូលរួមផលិតស្រូវពូជ និងស្រូវចំណី ផ្ទៃដីដាំដុះ បរិមាណពូជសម្រាប់ផលិត។