ថ្ងៃព្រហស្បតិ៍ ៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ហ៊ៅ ចាន់ដារា ប្រធានការិយាល័យកសិឧស្សាហកម្ម និងនាយផ្នែករដ្ឋបាលព្រៃឈើស្រុក បាកាន និងស្រុកក្រគរ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានចុះដោះស្រាយទំនាស់ដី សម្បទានសេដ្ឋកិច្ច ក្នុងក្រុមហ៊ុន រតនាវិសាល និង ក្រុមហ៊ុន ភាពីមិច នៅក្នុងសាលាស្រុកក្រគរ ដែលដឹកនាំដោយលោក អភិបាលស្រុកក្រគរលោក លីវ សេងហ៊ីម ព្រមទាំងសហការីអ្នកចូលរួម ចំនួន ១៩នាក់ ស្រី ៤នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម