ថ្ងៃចន្ទ ៨កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅការិយាល័យអប់រំស្រុកក្រគរ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដពោធិ៍សាត់ ដឹកនាំដោយ ឯកឧត្ដម ឡាយ វិសិដ្ឋ អភិបាលរង បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីការប្រើប្រាស់ឧបករណ៍នេសាទ និងវិធានការទប់ស្កាត់ ការពារធនធានជលផលដើម្បីឲ្យមាននិរន្តរភាព ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ទោជា សំណាង តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកតំណាងអគ្គស្នងការនគរបាលជាតិ
នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប លោកអនុប្រធាន មន្ទីរកសិកម្មខេត្ដពោធិ៍សាត់ លោកនាយខណ្ឌ-នាយផ្នែកក្រគរ-នាយសង្កាត់កំពង់លួង មន្ទីរបរិស្ថានខេត្ដពោធិ៍សាត់ អភិបាលរងស្រុកក្រគរ កងរាជអាវុធហត្ថខេត្ដពោធិ៍សាត់
ប៉ូលីសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់
អធិការនគរបាលស្រុកក្រគរ អាជ្ញាធរឃុំ-ភូមិដែលពាក់ព័ន្ធទាំងអស់។
កិច្ចប្រជុំ ពិភាក្សានេះ ផ្ដោតលើខ្លឹមសារដូចខាងក្រោម :
១- អង្គប្រជុំបានឯកភាពនៃប្រសិទ្ធភាព ក្នុងការបង្ក្រាបបទល្មើសនេសាទដោយបំបាត់បានទាំងស្រុងនូវឧបករណ៍ទ្រង់ទាយធំៗដូចជា អួនអូសទឹកសាប យ៉ាងកាវ(ឆក់ក្ដៅ-ឆក់ត្រជាក់ ) ឈិបយន្ត ។ឆ្នាំនេះសំបូរត្រីជាងឆ្នាំមុន អ្នកនេសាទដោយមងរាយ សប្បាយចិត្តដោយបានប្រាក់ចំណូលខ្ពស់ ជាងឆ្នាំមុន។
២- ប្រចាំការ ការពារកន្លែងអភិរក្សជលផលទាំង ៦កន្លែង
៣- ក្រុមការងារថ្នាក់ជាតិ-ក្រោមជាតិត្រូវតែបន្តកិច្ចសហការគ្នា ឲ្យបានល្អថែមទៀតក្នុងការទប់ស្កាត់និងបង្ក្រាបទល្មើសជលផល
៤-បន្តស្រាវជ្រាវអ្នកប្រព្រឹត្តបទល្មើសផ្សេង ៗដើម្បីកំណត់មុខសញ្ញា បង្កសំណុំរឿងបញ្ជូនទៅតុលាការ។
៥- រៀបចំចងក្រង ក្រុមអ្នកនេសាទដែលមានមុខរបរ លប លបណររ៉ាវ ឲ្យបានសមស្រប តាមប្រវែង និងក្រឡាដែលបានតំណត់ ក្នុងក្របខ័ណ្ឌ
ខេត្ដពោធិ៍សាត់
៦- បន្តចុះផ្សព្វផ្សាយ អប់រំ ណែនាំ និងរៀបចំកិច្ចប្រជុំរវាង អាផ្ញាធរ និងប្រជានេសាទ លើបញ្ហាផ្សេងៗ
៧- ផ្សព្វផ្សាយ ផ្ដល់បច្ចេកទេស នឹងបង្កើន
មុខរបរផ្សេងៗដូចជា ការកែច្នៃ ក្រុមអ្នកចិញ្ចឹមត្រី ជាដើម ។
៨- បន្តយន្តការទប់ស្កាត់ និងការពារការទន្ទ្រានដីព្រៃលិចទឹក ឲ្យមានប្រសិទ្ធភាព។