មាតិកា
ការចុះពិនិត្យការងារបង្កបង្កើនផលស្រូវរដូវប្រាំង និងការដំណាំស្រូវស្តារឡើងវិញដោយពូជស្រូវទទួលពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា
ចេញ​ផ្សាយ ២៨ កុម្ភៈ ២០២៣
107

ថ្ងៃអង្គារ ៩កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣​ លោក​ ហ៊ន់​ សុវណ្ណ​ អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានចូលរួមអមដំណើរ ឯកឧត្តម ខូយ រីដាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យការងារបង្កបង្កើនផលស្រូវរដូវប្រាំង និងការដំណាំស្រូវស្តារឡើងវិញដោយពូជស្រូវទទួលពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា(ប.ស.ប.ក) បន្ទាប់ពីទទួលរងការខូចខាតដោយសារទឹកជំនន់រដូវប្រាំងឆ្នាំនេះ។​ សម្រាប់ការងារបង្កើនផលរដូវប្រាំងគិតត្រឹមថ្ងៃទី២៨ ខែកុម្ភះឆ្នាំ២០២៣ ខេត្តពោធិសាត់អនុវត្តដាំដុះបានចំនួន ៤២ ៦៩៦ ហ.ត និងប្រមូលផបាន ៣៦ ៩៨៩ហ.ត ស្មើ ៩៨%។ ទិន្នផលជាមធ្យមទូទាំងខេត្តគឺ ៤ ៥១៧ គ.ក្រក្នុងហិកតា។
សម្រាប់កាងារដាំដុះស្រូវស្តារឡើងវិញនៅឃុំស្វាយដូនកែវ ស្រុបាកាន បានសម្រេច១០០% នៃផ្ទៃដីសរុប ២៤៥ ហិកតា ស្មើ ១២៣គ្រួសារ។

ចំនួនអ្នកចូលទស្សនា
Flag Counter