ថ្ងៃអង្គារ ៩កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងផ្នែករដ្ឋបាលជលផលរាំងទិល សង្កាត់រដ្ឋបាលជលផលបាកាន ដឹកនាំដោយ លោក លឹម សុក្រឹត នាយសង្កាត់ សហការជាមួយកម្លាំងសង្កាត់រដ្ឋបាលជលផលកណ្តៀង បរិស្ថានស្រុកបាកាន កងរាជអាវុធហត្ថខេត្ត និងយោធាខេត្តបានចុះប្រតិបត្តិការ និងត្រួតពិនិត្យបង្រ្កាបបទល្មើសជលផលនៅចំនុច ព្រែកដីរនាត ដល់កោះក្របបាយ ០៣ករណី (បំផ្លាញចោល២ករណី និងរឹបអូស១ករណី)
+ បំផ្លាញចោល ១ករណី (ស្បៃមុង)
- របាំងស្បៃមុងប្រវែង ១២០០ម៉ែត្រ (៦ខ្សែ)
- បង្គោលចំនួន៣០០ដើម
- ក្បាលបរចំនួន០៨គ្រឿង
- ត្រីចំរុះទំងន់ ៥០គីឡូក្រាម
+ បំផ្លាញចោល ១ករណី (បរ) ជាប់ជញ្ជាំងកន្លែងអភិរក្សជលផលលេខ០២
- របាំងសាច់អួនប្រវែង ៥៥០ ម៉ែត្រ (២ខ្សែ)
- ក្បាលបរចំនួន ២គ្រឿង
- បង្គោលចំនួន ១៥០ដើម
- ត្រីចំរុះទំងន់ ៨០គីឡូក្រាម
+ រឹបអូស ១ករណី (ឆក់) ជនល្មើសរត់គេចខ្លួន
- កាណូចស្មាច់ទំហំ (5.9មx0.6មx0.4ម)
ភ្ជាប់ម៉ាស៊ីន១៨សេស ម៉ាកហ៉ីណូតា ចំនួន០១គ្រឿង
- ដងឆក់ចំនួន០១គូរ
- អាគុយ ៧០អំពែ ចំនួន០១ គ្រឿង
- អាំងទែវិចទ័រចំនួន ០១គ្រឿង
- ត្រីទំងន់ ១០គីឡូក្រាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម