ថ្ងៃ សុក្រ ១២ កើត ខែ ផល្គុន ឆ្នាំ ខាល ចត្វាស័ក ព ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០៣ ខែ មិនា ឆ្នាំ ២០២៣ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងលោក ហ៊ៅ ចាន់ដារ៉ា ប្រធានការិយាល័យកសិឧស្សាហកម្ម បានចូលរួមកិច្ចប្រជុំស្តីពី ការអនុរត្តទម្រង់លក្ខខណ្ឌវិនិច្ឆ័យក្នុងការចាត់ថ្នាក់គម្រោងសម្បទានដីសេដ្ឋកិច្ច ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានបច្ចេកទេស សម្រាប់សម្បទានដីសេដ្ឋកិច្ច នៅ ទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (សាលប្រជុំនាងនួន ) ក្នុងនោះមានការចូលរួម ពីឯកឧត្តមប្រតិភូ អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានផែនការស្ថិតិ នាយកដ្ឋានព្រៃឈើ លោក លោកស្រីប្រធាន អនុប្រធាន មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ពាក់ព័ន្ធដីសម្បទានសេដ្ឋកិច្ច ចំនួន ១៩ ខេត្ត សរុបអ្នកចូលរួមចំនួន ៣៤ ស្រី ០២ នាក់។លទ្ធផលកិច្ចប្រជុំ បានធ្វើការពិភាក្សាលើ លក្ខណ:វិនិច្ឆ័យ និងសូចនាករសម្រាប់ពិនិត្យវាយតម្លៃគម្រោងសម្បទានដីសេដ្ឋកិច្ច ចំនួន ០៤ សម្រាប់វាយតម្លៃលើការអនុវត្តរបស់ក្រុមហ៊ុនសម្បទានដីដែលមាននៅក្នុងខេត្ត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម