ថ្ងៃព្រហស្បតិ៍ ១១កើតខែផល្គុនឆ្នាំខាល ចត្វាស័កពស២៥៦៦ត្រូវនឹងថ្ងៃទី០២ខែមីនាឆ្នាំ២០២៣ លោក សៅ វណ្ណៈ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានអញ្ជេីញចូលរួមរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការមុខជំនួញសម្រាប់សហគមន៍កសិកម្ម នៅសាលប្រជុំមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់។
រៀបចំដោយ៖នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មនិងសហការណ៍ជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តពោធិ៍សាត់។
*អញ្ជើញចូលរួមជាគណៈអធិបតី៖
១-លោក អៀ ឯកសា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម។
២-លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តពោធិ៍សាត់។
*អ្នកសម្រប់សម្រួល៖
១-លោក ហម សៀកឡេង អនុប្រធានការិយាល័យអភិវឌ្ឍន៍មុខជំនួញនិងទីផ្សារនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម។
២-លោក សៅវណ្ណៈ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្ខខេត្តពោធិ៍សាត់។
*ចូលរួមជាសិក្ខាកាម៖
១-លោកលោកស្រីមន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មចំនួន៣នាក់ស្រី២នាក់
២-លោកលោកស្រី គណៈកម្មការសហគមន៍កសិកម្មចំនួន២៥ នាក់ ស្រ្តី ០៥នាក់។ សិក្ខាកាមសរុប២៨នាក់ស្រី៧នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម