ថ្ងៃសៅរ៍ ១៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារចម្រុះរបស់សង្កាត់រដ្ឋបាលជនផលកំពង់លួង នៃខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ រួមជាមួយ យោធាខេត្ដ បានចុះអធិការកិច្ច នៅចំនុចជ្រោយស្ដី ភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ។ក្រុមការងារ ក៏បានប្រទះឃើញជនសង្ស័យមួយក្រុមមានគ្នា ០៣នាក់ កំពុងធ្វើសកម្មភាពឆក់ត្រីនៅចំនុចខាងលើ ភ្លាមៗនោះ
កម្លាំងចម្រុះបានបន្ថែមល្បឿនកាណូតបើកសំដៅទៅ ទីតាំងប្រព្រឹត្តបទល្មើស ស្រាប់តែជនសង្ស័យដឹងខ្លួន ក៏រត់ប្រផាត់ប្រភីងឡើងគោកចូលព្រៃបាត់ ដោយបន្សល់ទុកវត្ថុតាងមានដូចខាងក្រោម
វត្ថុតាង ជាលទ្ធផលបាន០១ ករណី
- កាណូចស្មាច់ទំហំ (៥,៩មx១មx០,៥ម)
ភ្ជាប់ម៉ាស៊ីន១៨សេស ម៉ាកហ៊ីយ៉ានដាយ ចំនួន០១គ្រឿង
- ដងឆក់ចំនួន០២គូរ
-ខ្សែភ្លើងរួមផ្សំ ០៨ ម៉ែត្រ
- អាគុយ ៤០អំពែ ចំនួន០២ គ្រឿង
- អាំងទែវិចទ័រចំនួន ០២គ្រឿង
- ត្រីទំងន់ ១៥គីឡូក្រាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម